មជ្ឈមណ្ឌលហៅទូរស័ព្ទ Danuri
1577-1366
លេខទូរស័ព្ទហៅពិគ្រោះអំពីបញ្ហាគ្រួសារ
1644-6621
한국생활안내 정보더하기 사이트로 이동

ការថែទាំកុមារនិងការអប់រំកុមារតូច

  • Home
  • ការមានផ្ទៃពោះ និងការថែរក្សាកូន
  • ការថែទាំកុមារនិងការអប់រំកុមារតូច

ការថែទាំកុមារនិងការអប់រំកុមារតូច

01ការថែទាំកុមារ និងការអប់រំកុមារតូច

មុនពេលចុះឈ្មោះចូលរៀនបឋមសិក្សា កុមារអាចទទួលបានការថែទាំ និងការអប់រំថ្នាក់កុមារដ្ឋាន ឬ មតេយ្យសិក្សា។

(1)ផ្ទះកុមារ

  • មជ្ឈមណ្ឌលថែទាំកុមារគឺជាស្ថាប័នដែលបង្កើតឡើង និងដំណើរការស្ថិតក្រោមច្បាប់ស្ដីពីការថែទាំកុមារ (មាត្រា 2) ដែលថែទាំទារក និងកុមារវ័យក្មេងដែលមានអាយុពីសូន្យដល់ប្រាំឆ្នាំ។
  • ម៉ោងដំណើរការរបស់មណ្ឌលថែទាំកុមារគឺចាប់ពីម៉ោង 07:30 ព្រឹក ដល់ម៉ោង 16:00 រសៀល ហើយមានការផ្ដល់ជូនការថែទាំបន្ថែមរហូតដល់ម៉ោង 19:30 យប់សម្រាប់កុមារដែលត្រូវការការថែទាំបន្ថែម។ ស្ថាប័នមួយចំនួនផ្តល់ការថែទាំកុមារពេលយប់បន្ថែម ឬជំនួយលើការថែទាំកុមារ 24 ម៉ោង។
  • មជ្ឈមណ្ឌលថែទាំកុមារអនុវត្តតាមកម្មវិធីសិក្សាអំពីការថែទាំកុមារស្តង់ដាសម្រាប់កុមារដែលមានអាយុពីសូន្យរហូតដល់ពីរឆ្នាំ និងកម្មវិធីសិក្សា Nuri (នូរី) សម្រាប់កុមារដែលមានអាយុពីបីដល់ប្រាំឆ្នាំ។ កម្មវិធីសិក្សាទាំងនោះអប់រំទារក និងកុមារវ័យក្មេងអំពីរបៀបរស់នៅប្រកបដោយសុខភាពល្អ និងប្រកបដោយសុវត្ថិភាព និងមានអាកប្បកិរិយាសមស្រប ហើយជួយអភិវឌ្ឍជំនាញរាងកាយ សង្គម ភាសា ការយល់ដឹង និងអារម្មណ៍របស់ពួកគេ។
  • ថ្លៃសេវាថែទាំកុមារប្រចាំខែប្រែប្រួលដោយអាស្រ័យលើម៉ោងនៃការថែទាំកុមារ អាយុរបស់កុមារ និងប្រភេទនៃមណ្ឌលថែទាំកុមារ។ ជំនួយពីរដ្ឋាភិបាលគឺចាប់ពី KRW 394,000 ទៅ KRW 540,000 សម្រាប់កុមារដែលទើបកើតដល់អាយុពីរឆ្នាំ (រួមទាំងកុមារដែលមានគ្រួសារពហុវប្បធម៌) ចំនួន 280,000 KRW ក្នុងមួយខែសម្រាប់កម្មវិធីសិក្សា Nuri (នូរី) សម្រាប់កុមារដែលមានអាយុពីបីដល់ប្រាំឆ្នាំ (រួមទាំងកុមារដែលមានគ្រួសារពហុវប្បធម៌) និងចំនួន KRW 587,000 សម្រាប់កុមារមានពិការភាពដែលមានអាយុក្រោម 12 ឆ្នាំដែលមិនទាន់បានចុះឈ្មោះចូលរៀននៅសាលារៀន។

(2)ថ្នាក់មតេយ្យ

  • ថ្នាក់កុមារដ្ឋានគឺជាថ្នាក់នៅកម្រិតមុនមត្តេយ្យសិក្សាសម្រាប់សិស្សពីអាយុបីទៅប្រាំឆ្នាំ។
  • កម្មវិធីសិក្សាមានរយៈពេលពីបួនទៅប្រាំម៉ោង ដែលអាចបង្កើនរហូតដល់ដល់ 8 ម៉ោង ឬច្រើនជាងនេះក្នុងមួយថ្ងៃជាមួយនឹងកម្មវិធីក្រោយម៉ោងសិក្សា។ សេវាកម្មថែទាំកុមារជួនកាលត្រូវបានផ្តល់ជូនសម្រាប់ម៉ោងបន្ថែម អាស្រ័យលើកាលៈទេសៈនៃសាលាមត្តេយ្យ និងតម្រូវការរបស់ឪពុកម្តាយសម្រាប់ការថែទាំកុមារបន្ថែម។
  • ការអប់រំថ្នាក់មតេយ្យសិក្សាផ្តោតលើការបង្កើតមូលដ្ឋានពលរដ្ឋធិបតេយ្យតាមរយ:ការជួយឲ្យ មានការអភិវឌ្ឍន៍សុខភាព និងអារម្មណ៍ប្រកបដោយភាពរលូន។ ការអប់រំត្រូវបានផ្តល់ដោយផ្អែក លើកម្មវិធីសិក្សាដែលមាន ៥វិស័យ គឺការហាត់ ប្រាណ/ សុខភាព ការប្រាស្រ័យទាក់ទង ទំនងទំនង សង្គម បទពិសោធគូគំនូរនិងការស្រាវជ្រាវធម្មជាតិ។
  • ជំនួយលើការរៀនប្រចាំខែត្រូវបានផ្តល់ជូនសម្រាប់កុមារអាយុពីបីទៅប្រាំឆ្នាំ៖ KRW 100,000 ក្នុងមួយខែសម្រាប់សាលាមត្តេយ្យសាធារណៈ និង KRW 280,000 ក្នុងមួយខែសម្រាប់សាលាមត្តេយ្យឯកជន។
ប្រការគួរយល់ដឹង!
សាលាគោលនយោបាលអប់រំពហុវប្បធម៌(សាលាមតេយ្យ)

សាលាមត្តេយ្យត្រូវបានកំណត់ថាជាគោលការណ៍អប់រំពហុវប្បធម៌របស់សាលារៀន (សាលាមត្តេយ្យ) ផ្តល់ការអប់រំពហុវប្បធម៌ផ្អែកលើការលេងតាមរយៈកម្មវិធីសិក្សា Nuri (នូរី) ដើម្បីអភិវឌ្ឍការយល់ដឹងអំពីពហុវប្បធម៌ចំពោះទារក និងកុមារវ័យក្មេងទាំងអស់។ ដូចគ្នានេះផងដែរ ការអប់រំតាមបំណងលើភាសា ការសិក្សាជាមូលដ្ឋាន ជាដើម ត្រូវបានផ្តល់ជូនសម្រាប់ទារក និងកុមារវ័យក្មេងដែលមានគ្រួសារពហុវប្បធម៌។ អ្នកអាចស្វែងរកព័ត៌មានអំពីគោលការណ៍អប់រំពហុវប្បធម៌របស់សាលារៀន (សាលាមត្តេយ្យ) នៅក្នុងតំបន់របស់អ្នកតាមរយៈការិយាល័យអប់រំប្រចាំទីក្រុង/ខេត្ត ឬមជ្ឈមណ្ឌលជាតិសម្រាប់ការអប់រំពហុវប្បធម៌ (www.edu4mc.or.kr)។

02ជំនួយសម្រាប់ថ្លៃថែទាំកុមារ ថ្លៃសាលាទារក អត្ថប្រយោជន៍មាតាបិតា និងប្រាក់ឧបត្ថម្ភថែទាំកុមារតាមផ្ទះ

មុនពេលចូលរៀននៅសាលាបឋមសិក្សា ទារក និងកុមារវ័យក្មេង (អាយុពី 0 ទៅ 5 ឆ្នាំ) អាចចូលរៀននៅមជ្ឈមណ្ឌលថែទាំកុមារ (អាយុពី 0 ទៅ 5 ឆ្នាំ) ឬសាលាមត្តេយ្យ (អាយុពី 3 ទៅ 5 ឆ្នាំ) ហើយរដ្ឋាភិបាលផ្តល់ជំនួយលើថ្លៃសេវាថែទាំកុមារ ឬសាលាមត្តេយ្យដែលសមស្របសម្រាប់ក្រុមអាយុនីមួយៗ។ ប្រាក់ឧបត្ថម្ភសម្រាប់ឪពុកម្ដាយ (ជាសាច់ប្រាក់) និងប្រាក់ឧបត្ថម្ភសម្រាប់ចិញ្ចឹមបីបាច់កូននៅតាមលំនៅឋានត្រូវបានផ្តល់ជូនដើម្បីកាត់បន្ថយបន្ទុកហិរញ្ញវត្ថុលើឪពុកម្តាយដែលមិនបញ្ជូនកូនរបស់ពួកគេទៅមជ្ឈមណ្ឌលថែទាំកុមារ ឬសាលាមត្តេយ្យ។

(1)ការឧបត្ថម្ភថ្លែសេវានៃការថែទាំកុមារ

ថ្នាក់ទារកដ្ឋាន (មជ្ឈមណ្ឌលថែទាំកុមារ) គឺជាស្ថានប័នដែលថែទាំកុមារចាប់ពីអាយុសូន្យដល់អាយុប្រាំឆ្នាំ។ រដ្ឋាភិបាលផ្តល់ជំនួយសម្រាប់ថ្លៃសេវាថែទាំកុមារចំពោះកុមារនៅក្នុងថ្នាក់ទារកដ្ឋាន។

ទិសដៅសម្រាប់ឧបត្ថម្ភ

កុមារដែលមានអាយុពីសូន្យដល់ប្រាំឆ្នាំដែលទៅមជ្ឈមណ្ឌលថែទាំកុមារមុនពេលចាប់ផ្តើមសិក្សានៅសាលាបឋមសិក្សាមានសិទ្ធិទទួលបានឧបត្ថម្ភធនលើថ្លៃសេវាថែទាំកុមារប្រសិនបើកុមារទាំងនោះបំពេញតាមលក្ខណៈវិនិច្ឆ័យខាងក្រោម។

  • ដោយមិនគិតពីកម្រិតប្រាក់ចំណូល និងទ្រព្យសម្បត្តិរបស់គ្រួសារ ឧបត្ថម្ភធនពីរដ្ឋាភិបាលចំនួន KRW 394,000 ទៅ KRW 540,000 ត្រូវបានផ្តល់ជូនសម្រាប់កុមារដែលមានអាយុពីសូន្យដល់ពីរឆ្នាំ (រួមទាំងកុមារដែលមានគ្រួសារពហុវប្បធម៌) ចំនួន KRW 280,000 វ៉ុនក្នុងមួយខែសម្រាប់កុមារដែលមានអាយុពីបីដល់ប្រាំឆ្នាំ (រួមទាំងកុមារដែលមានគ្រួសារពហុវប្បធម៌) សម្រាប់កម្មវិធីសិក្សា Nuri (នូរី) និងចំនួន KRW 587,000 សម្រាប់កុមារមានពិការភាពដែលមានអាយុក្រោមដប់ពីរឆ្នាំដែលមិនទាន់បានចុះឈ្មោះចូលរៀននៅសាលារៀន។
(ឯកតា : វ៉ន)
지원 대상 표 : 구분, 지원단가, 장애아보육료, 비고를 포함한 표입니다.
ការបែងចែក តម្លៃនៃការគាំទ្រ តម្លៃថែទាំកុមារ ជនពិការ សំគាល់
ថ្លៃសេវាលើការថែទាំកុមារសម្រាប់កុមារអាយុ 0 ឆ្នាំ 540,000 587,000 -
ថ្លៃសេវាលើការថែទាំកុមារសម្រាប់កុមារអាយុ 1 ឆ្នាំ 475,000
ថ្លៃសេវាលើការថែទាំកុមារសម្រាប់កុមារអាយុ 2 ឆ្នាំ 394,000
ថ្លៃសេវាលើការថែទាំកុមារសម្រាប់អាយុពី 3 ទៅ 5 ឆ្នាំ 280,000
  • ចាប់ពីខែកក្កដា ឆ្នាំ២០១៦តទៅ អនុវត្តជាក់ស្តែង " ការថែទាំកូនប្តូររឺតម្រូវទៅតាមតម្រូវការអតិថិជន"អាយុ ត្រឹម០∼2ឆ្នាំ មានទ្រទ្រង់សេវាកម្មថែទាំកូន(០៩:០០~១៥:០០, ៦ម៉ោង)ថ្នាក់ប្តូររឺតម្រូវទៅតាមតម្រូវការ និង ថ្នាក់ពេញមួយថ្ងៃ(០៧:៣០0~១៩:៣០, ១២ម៉ោង)ផ្អែកទៅតាមតម្រូវការថែទាំ(គ្រួសារពហុវប្បធម៌អាចប្រើ បានពេញមួយថ្ងៃ)
  • ឧបត្ថម្ភធនសម្រាប់ថ្លៃសេវាលើការថែទាំកុមារត្រូវបានផ្តល់ជូនដល់កុមារមានពិការភាពដែលមានអាយុក្រោមប្រាំឆ្នាំដែលមានបណ្ណពិការភាព (ការចុះបញ្ជីវិញ្ញាបនបត្របញ្ជាក់) ដោយមិនគិតពីកម្រិតប្រាក់ចំណូលរបស់គ្រួសារពួកគេឡើយ។ ជាករណីលើកលែង កុមារដែលមានអាយុពីបីទៅប្រាំឆ្នាំដែលត្រូវបានជ្រើសរើសឱ្យទទួលបានការអប់រំពិសេសស្ថិតក្រោមមាត្រា 15 នៃច្បាប់ស្តីពីការអប់រំពិសេសសម្រាប់ជនមានពិការភាពក៏អាចទទួលបានការគាំទ្រផងដែរ ប្រសិនបើកុមារទាំងនោះដាក់បញ្ចូលលទ្ធផលនៃការធ្វើរោគវិនិច្ឆ័យ ឬការវាយតម្លៃដែលបង្ហាញថាពួកគេត្រូវការអប់រំពិសេស។ ដូចគ្នានេះផងដែរ វិញ្ញាបនបត្របញ្ជាក់ផ្នែកវេជ្ជសាស្រ្តដែលបានដាក់ស្នើមិនចាំបាច់ត្រូវបញ្ជាក់ពីកម្រិតនៃពិការភាពនោះទេ ប៉ុន្តែការរកឃើញផ្នែកវេជ្ជសាស្រ្តនៅលើវិញ្ញាបនបត្របញ្ជាក់ត្រូវតែបំពេញតាមប្រភេទ និងលក្ខណៈវិនិច្ឆ័យអំពីជនមានពិការភាពដែលមានចែងក្នុងឯកសារភ្ជាប់ទី 1 នៃក្រឹត្យអនុវត្តច្បាប់ស្តីពីសុខុមាលភាពរបស់ជនមានពិការព ឬលក្ខណៈវិនិច្ឆ័យសម្រាប់ការជ្រើសរើសបុគ្គលដែលមានសិទ្ធិទទួលបានការអប់រំពិសេសក្នុងឯកសារភ្ជាប់នៃក្រឹត្យអនុវត្តច្បាប់ស្តីពីការអប់រំពិសេសសម្រាប់ជនមានពិការភាព។
នីតិវិធីដាក់ពាក្យស្នើសុំ

អាណាព្យាបាល (ឱពុកម្តាយឬអាណាព្យាបាលផ្សេងទៀត) អាចដាក់ពាក្យស្នើសុំដោយចូលទៅកាន់មជ្ឈមណ្ឌលសេវាកម្មសហគមន៍ eup, myeon, ឬ dong នៅក្នុងតំបន់នៃលំនៅដ្ឋានរបស់ពួកគេឬតាមរយៈអ៊ីនធឺណែតនៅលើគេហទំព័រសុខុមាលភាព Bokjiro (www.bokjiro.go.kr) ទោះយ៉ាងណាក៏ដោយសូមកត់សម្គាល់ថាកុមារពិការដែលមិនបានចុះឈ្មោះហើ់យមានបំណងចង់ទទួលបានអត្ថប្រយោជន៍ត្រូវតែដាក់ពាក្យដោយផ្ទាល់ (មិនមានកម្មវិធីតាមអ៊ីនធឺណិតនោះទេ) ។

    អាណាព្យាបាល
    មណ្ឌលសហគមន៍(អ៊ឹប ម្ញន់ ដុង) និងសាលាស្រុកក្រុង ស្រុក ខណ្ឌ
    អាណាព្យាបាល
    ផ្ទះថែទាំកុមារ
ឯកសារសំរាប់ការដាក់ជូន

ទម្រង់បែបបទ (កំណែ) ពាក្យស្នើសុំ (បណ្ណទូទាត់សេវាសង្គមកិច្ច) អត្ថប្រយោជន៍សន្តិសុខសង្គម សេចក្តីថ្លែងការណ៍អំពីមូលហេតុសម្រាប់ការដាក់ពាក្យស្នើសុំលើការថែទាំកុមារបន្ថែម និងឯកសារគាំទ្រសម្រាប់មូលហេតុដែលត្រូវគ្នា ទម្រង់បែបបទនៃពាក្យស្នើសុំបណ្ណសុភមង្គលជាតិ (National Happiness Card) និងទម្រង់បែបបទយល់ព្រមសម្រាប់ការពិនិត្យមើល ការផ្តល់ និងការប្រើប្រាស់ព័ត៌មានឥណទានផ្ទាល់ខ្លួន


អ្នកមានសិទ្ធិទទួលបានប័ណ្ណសុភមង្គលប្រជាពលរដ្ឋ ដែលអាចប្រើប្រាស់ដើម្បីបង់ថ្លៃថែទាំកុមារ (ការឧបត្ថម្ភរបស់រដ្ឋាភិបាលត្រូវបានដាក់ចូលទៅក្នុងគណនីម្ចាស់កាតដោយផ្ទាល់)។

(2)អត្ថប្រយោជន៍នៃការចំណាយលើការអប់រំកុមារ

ទិសដៅសម្រាប់ការឧបត្ថម្ភ
지원 대상 표 : 연령, 구분, 지원범위를 포함한 표입니다.
អាយុ បំណែងចែក ដែននៃការទ្រទ្រង់
3 ទៅ 5 ឆ្នាំ ថ្លៃសិក្សារបស់កុមារ សម្រាប់កុមារទាំងអស់ដែលមានអាយុពីបីទៅប្រាំឆ្នាំដែលចូលរៀននៅសាលាមត្តេយ្យសិក្សាជាតិ រដ្ឋ និងឯកជន ដោយមិនគិតពីកម្រិតប្រាក់ចំណូលរបស់ឪពុកម្តាយរបស់ពួកគេ
ថ្លៃកម្មវិធីក្រៅម៉ោងសិក្សា សម្រាប់កុមារដែលចូលរួមក្នុងកម្មវិធីសិក្សានៅក្រៅម៉ោងសិក្សាតាមកម្មវិធីសិក្សាកម្រិតថ្នាក់មត្តេយ្យ (រយៈពេលប្រាំបីម៉ោង ឬប្រាំមួយម៉ោងដោយមានការព្រមព្រៀងពីអាណាព្យាបាល រួមទាំងកម្មវិធីសិក្សាប្រចាំថ្ងៃធម្មតា)
  • ករណឺទារកមិនមានសញ្ជាតិកូរ៉េ ទារកមិនអាចទទួលបានការឧបត្ថម្ភថ្លៃបង់សាលាទេ (លើកលែងសម្រាប់ជនភៀសខ្លួន)។
គិតជាប្រាក់វ៉ន
(ខ្នាត : វ៉ន)
지원 금액 표 : 구분, 연령, 생년월일, 지원액을 포함한 표입니다.
ចំណែកចែក អាយុ ចំនួនប្រាក់ដែលទ្រទ្រង់ ន)
សាលាមតេយ្យរង សាលាមតេយ្យឯកជន
ថ្លៃសម្រាប់ ការអប់រំកុមារ 5 100,000 280,000
4
3
ថ្លៃសម្រាប់កម្មវិធី ក្រៅម៉ោងសិក្សា 3 ទៅ 5 ឆ្នាំ 50,000 70,000
នីតិវិធី និងវិធីសាស្រ្តដាក់ពាក្យស្នើសុំ
  • (ការចុះឈ្មោះ)អាណាព្យាបាលអាចទៅទីស្នាក់ការសហគមន៍តាមស្រុក ភូមិ ឬ សង្កាត់ ដោយផ្ទាល់ដើម្បីសុំចុះអាស័យដ្ឋានទារក ឬ អាចចុះតាមអនឡាញដោយចូលទៅកាន់គេហទំព័រ (www.bokjiro.go.kr) ក៏បាន។ (ពាក្យស្នើសុំ) អាណាព្យាបាលអាចដាក់ពាក្យស្នើសុំនៅតំបន់ប្រជុំជន អ៊ឹប (eup) ម្យន់(myeon) ឬ ដុង(dong) ក្នុងតំបន់រស់នៅរបស់ខ្លួន ឬ តាមរយ:ការដាក់ពាក្យ ស្នើសុំតាមអ៊ីនធឺណែតតាមរយ:គេហទំព័រ(www.bokjiro.go.kr)
  • (សេចក្តីសម្រេចចិត្តនៃការ ផ្តល់អត្ថប្រយោជន៍) ផ្ទៀងផ្ទាត់ថ្ងៃខែឆ្នាំកំណើតរបស់អ្នកទទួលផល។
  • (ការគាំទ្រ) ការគាំទ្រសម្រាប់ការបង្រៀនទារក និងកម្មវិធីសិក្សាក្រៅម៉ោងសិក្សាត្រូវបានផ្តល់ជូន បន្ទាប់ពីការចូលរៀននៅសាលាមត្តេយ្យត្រូវបានពិនិត្យ។
    • សិទ្ធិទទួលបានត្រូវបានផ្ទៀងផ្ទាត់ ហើយចំនួនទឹកប្រាក់ជំនួយត្រូវបានពិនិត្យ/អនុវត្តតាមរយៈបណ្ណអេឡិចត្រូនិក (បណ្ណសុភមង្គលជាតិ (National Happiness Card))។

(3) ការគាំទ្រអត្ថប្រយោជន៍មាតាបិតា

អត្ថប្រយោជន៍របស់មាតាបិតាត្រូវបានបង់ដើម្បីទូទាត់សងសម្រាប់ប្រាក់ចំណូលដែលបាត់បង់ដោយសារការសម្រាលកូន និងការថែទាំកុមារ និងដើម្បីផ្តល់ការគាំទ្រយ៉ាងម៉ត់ចត់សម្រាប់ការថែទាំកុមារតូច ស្របតាមលក្ខណៈនៃការអភិវឌ្ឍន៍កុមារ ដែលការថែទាំដោយផ្ទាល់ដោយអ្នកថែទាំបឋមមានសារៈសំខាន់។

សិទ្ធិទទួលបានការគាំទ្រ :
កុមារដែលមានអាយុរហូតដល់ 1 ឆ្នាំ
ព័ត៌មានលម្អិតអំពីជំនួយ :
1 លានវ៉ុនក្នុងមួយខែសម្រាប់ក្មេងអាយុតិចជាង 1 ឆ្នាំ 500,000 វ៉ុនក្នុងមួយខែសម្រាប់ក្មេងអាយុ 1 ឆ្នាំ
វិធីសាស្ត្រទូទាត់៖ សាច់ប្រាក់នៅពេលចិញ្ចឹមកូនពីផ្ទ :
ឬប័ណ្ណទូទាត់នៅពេលប្រើ មជ្ឈមណ្ឌលថែទាំកុមារ ឬមណ្ឌលថែទាំកុមារពេញម៉ោង។
  • ប្រសិនបើចំនួនទឹកប្រាក់នៃការគាំទ្រប័ណ្ណទូទាត់មានតិចជាងចំនួនជំនួយអត្ថប្រយោជន៍មាតាបិតា ភាពខុសគ្នាត្រូវបានទូទាត់ជាសាច់ប្រាក់។
កម្មវិធី :
ឪពុកម្តាយ/អាណាព្យាបាលអាចដាក់ពាក្យបានដោយចូលទៅកាន់មជ្ឈមណ្ឌលសុខុមាលភាពរដ្ឋបាលរបស់ទារក/កុមារតូច (មជ្ឈមណ្ឌលសហគមន៍) ឬដាក់ពាក្យតាមអនឡាញ (www.bokjiro.go.kr ឬតាមរយៈកម្មវិធីទូរស័ព្ទ “Bokjiro”)

(4)ប្រាក់ឧបត្ថម្ភថែទាំនៅផ្ទះ

សិទ្ធិទទួលបានការគាំទ្រ :
កុមារដែលមានអាយុពី 24 ទៅ 86 ខែ (អាយុមុនចូលសិក្សានៅបឋមសិក្សា) ដែលមិនទៅមជ្ឈមណ្ឌលថែទាំកុមារ ឬសាលាមត្តេយ្យ ឬប្រើប្រាស់សេវាថែទាំកុមារពេញមួយថ្ងៃ (ប្រាក់ឧបត្ថម្ភឪពុកម្តាយត្រូវបានផ្តល់ជូនសម្រាប់កុមារដែលមានអាយុពី 0 ទៅ 23 ខែ។)
  • ក្នុងករណីទារកដែលគ្មានសញ្ជាតិកូរ៉េ ពួកគាត់នឹងមិនទទួលបានការឧបត្ថម្ភប្រាក់ថែទាំផ្ទះនោះទេ (ករណីលើកលែងចំពោះជនភៀសខ្លួន)
បរិមាណឧបត្ថម្ភ
(ខ្នាត : វ៉ន)
지원 금액 표 : 연령 별 양육수당, 농어촌 양육수당, 장애아동 양육수당을 포함한 표입니다.
ប្រាក់ឧបត្ថម្ភលើការថែទាំកុមារ ប្រាក់ឧបត្ថម្ភលើការថែទាំកុមារសម្រាប់កុមារនៅក្នុងតំបន់កសិកម្ម និងនេសាទ ប្រាក់ឧបត្ថម្ភលើការថែទាំកុមារសម្រាប់កុមារដែលមានពិការភាព
អាយុ ចំនួនទឹកប្រាក់ អាយុ ចំនួនទឹកប្រាក់ អាយុ ចំនួនទឹកប្រាក់
24~85 ខែ 100,000 24~35 ខែ 156,000 24~35 ខែ 200,000
36~47 ខែ 129,000 36~85 ខែ 100,000
48~85 ខែ 100,000
  • ឧបត្ថម្ភដល់ឆ្នាំចុះឈ្មោះចូលរៀនសាលាបឋមសិក្សារហូតដល់ខែ2
កាលបរិច្ឆេទទទួលប្រាក់ឧបត្ថម្ភ :
រៀងរាល់ថ្ងៃទី២៥ នៃខែនីមួយ (មុនថ្ងៃនេះ ក្នុងករណីថ្ងៃទី១៥ ចំថ្ងៃចុងសប្តាហ៍ ឬ ថ្ងៃឈប់សម្រាក)។
វិធីសាស្រ្តទទួលប្រាក់ឧបត្ថម្ភ
  • ការឧបត្ថម្ភជាសាច់ប្រាក់ (ដាក់ចូលក្នុងគណនីធនាគាររបស់កុមារ ឬ ឪពុកម្តាយដោយផ្ទាល់)
    • ដាក់កំណត់ដល់ឪពុកម្តាយរួមទាំងសមាជិកគ្រួសារ(ស្ថាប័នឧបត្ថម្ភ)នៃគម្រោងថែទាំកុមារ។
  • ការឧបត្ថម្ភជាសាច់ប្រាក់(ដាក់បញ្ចូលបន្ទាប់ពីផ្ទៀងផ្ទាត់គណនីរបស់អ្នកទទួលដោយអភិបាលក្រុងប្រធានហ្គន់(ងុន) ឫប្រធានហ្គុ(ងុ)។
ការទទួលប្រាក់ឧបត្ថម្ភសម្រាប់ការផ្លាស់ប្តូរអាសយដ្ឋាន
  • កាលបរិច្ឆទនៃការមករស់នៅកន្លែងថ្មីចំនឹងថៃ្ងទី១៥ឫមុនថ្ងៃនេះ (រហូតដល់ថ្ងៃទី១៥): ប្រាក់ឧបត្ថម្ភត្រូវបានផ្តល់ដោយអភិបាលក្រុងប្រធានហ្គន់(ងុន) នៅកន្លែងរស់នៅថ្មីនោះ។
  • កាលបរិច្ឆេទនៃការមករស់នៅកន្លែងថ្មីចំនឹងថៃ្ងទី១៦ឫក្រោយថ្ងៃនេះ (ក្រោយថ្ងៃទី១៦): ប្រាក់ឧបត្ថម្ភត្រូវបានផ្តល់ដោយអភិបាលក្រុងប្រធានហ្គន់ (ងុ) ឫប្រធានហ្គុ (ងុ) នៅកន្លែងរស់នៅថ្មីនោះ។
នៅពេលកុមារត្រូវបានជ្រើសរើសធ្វើជាទិសដៅនៃការឧបត្ថម្ភសម្រាប់ប្រាក់ឧបត្ថម្ភថែទាំកុមារប្រាក់ ឧបត្ថម្ភនេះត្រូវបានបើកចាប់ខែដែលដាក់ពាក្យស្នើសុំរហូតដល់ខែ2 ក្នុងឆ្នាំចុះឈ្មោះចូលរៀនសាលាបឋម។ ប្រាក់ឧបត្ថម្ភប្រចាំខែទាំងអស់ត្រូវបានបើកអោយដោយគ្មានការគណនាបន្ថែម។
  • ការគណនារយៈពេលទទួលបានការឧបត្ថម្ភរហូតដល់ខែ2នៃឆ្នាំទី7នៃអាយុរបស់កុមារ។ (សាលាមុនមត្តេយ្យសិក្សា)
ស្តង់ដាក់ជ្រើសរើស
  • ផ្តល់ការឧបត្ថម្ភទាំងអស់គ្នា ដោយមិនគិតអំពីស្តង់ដារនៃប្រាក់ចំណូលឡើយ។ ប៉ុន្តែផ្តល់ប្រាក់ឧបត្ថម្ភចំពោះ តែក្នុងករណីកុមារពិការដែលបានចុះឈ្មោះថាជាពលរដ្ឋពិការ និងកុមារដែលមកពីគ្រួសារធ្វើកសិកម្ម និង នេ សាទដែលត្រូវនឹងលក្ខខណ្ឌនៃការឧបត្ថម្ភប៉ុណ្ណោះ។
선정기준 표 : 구분, 양육수당, 농어촌양육수당, 장애아동양육수당을 포함한 표입니다.
ប្រភេទ ប្រាក់ឧបត្ថម្ភថែទាំនៅផ្ទះ ប្រាក់ឧបត្ថម្ភថែទាំនៅផ្ទះសម្រាប់កុមាររស់នៅក្នុងតំបន់ធ្វើស្រែចំការ និងនេសាទ ប្រាក់ឧបត្ថម្ភថែទាំនៅផ្ទះសម្រាប់កុមារពិការ
ស្តង់ដារសម្រាប់ការជ្រើសរើសឯកសារដែលតម្រូវ សៀវភៅធនាគារថតចំលងដែលមានឈ្មោះម្តាយ ឬ កូន កូនៗរបស់គ្រួសារដែលជាកសិករ/អ្នកនេសាទ ​
(វិញ្ញាបនបត្របញ្ជាក់ពីអង្គភាពអាជីវកម្មកសិកម្ម/ជលផល ជាដើម។)​
កុមារបិការដែលបានចុះឈ្មោះ “វិញ្ញាបនបត្រចុះឈ្មោះជនពិការ”
ការដាក់ពាក្យ
  • អាណាព្យាបាលរបស់កុមារអាចដាក់ពាក្យនៅមជ្ឈមណ្ឌលសេវាកម្មសហគមន៍ eup, Myeon, ឬ Dong (township) ក្នុងតំបន់ដែលពួកគេរស់នៅ ឬតាមរយៈកម្មវិធីអនឡាញ។ (តាមរយៈគេហទំព័រ’សុខុមាលភាព’ www.bokjiro.go.kr ឬកម្មវិធីទូរស័ព្ទ)

(5)កម្មវិធីទ្រទ្រង់ការមើលថែទាំកុមារ

ដែលគ្រួសារមានចន្លោះខ្វះខាតក្នុងការចិញ្ជឹមកុមារហើយស្វែងរកអ្នកថែទាំកុមារអាយុក្រោម១២ឆ្នាំ កម្មវិធីមានផ្តល់សេវាកម្មមើលថែទាំកុមារដើម្បីសម្រាលបន្ទុកចិញ្ចឹមបីបាច់របស់ឪពុកម្តាយ និងមានបន្ថែមកន្លែងសម្រាប់ដាក់សម្ភារៈថែទាំកុមារស្រប់តាមគោលនយោបាយរដ្ឋាភិបាល។

សេវាកម្មចំបង
  • សម្រាប់កុមារអាយុក្រោម១២ឆ្នាំ ដែលបានចូលសញ្ជាតិកូរ៉េចាប់ពី៣ខែឡើងទៅ
ស្ថាប័នប្រតិបត្តិ
  • ស្ថាប័នផ្តល់សេវាមើលថែទាំកុមារ មានទាំងអស់ 231 កន្លែង ទូទាំងប្រទេស។​
ខ្លឹមសារសំខាន់ៗ
  • សេវាកម្មក្រៅម៉ោង៖ សេវាកម្មមួយចំនួនសម្រាប់កុមារអាយុពី 3 ខែ ដល់ 12 ឆ្នាំ រួមមានទាំងការទៅទទួល និងជូនទៅសាលារៀន/ថ្នាក់ទារកដ្ឋាន ជំនួយក្នុងការរៀបចំសម្ភារៈសម្រាប់សាលារៀន/ថ្នាក់ទារកដ្ឋាន ការថែទាំកុមារបណ្តោះអាសន្នរហូតដល់ឪពុកម្តាយមកទទួល សកម្មភាពក្នុងម៉ោងចេញលេង និងការរៀបចំអាហារ និងអាហារសម្រន់។​
  • សេវាថែទាំទារកពេញមួយថ្ងៃ៖ ផ្តល់ការថែទាំពេញមួយថ្ងៃសម្រាប់កុមារដែលមានអាយុពីបីខែទៅសាមសិបប្រាំមួយខែ
  • សេវាគាំទ្រពិសេសសម្រាប់កុមារដែលឆ្លងជំងឺ៖ គាំទ្រជាពិសេសសម្រាប់ការដឹកជញ្ជូននៅមន្ទីរពេទ្យ និងសេវាថែទាំសម្រាប់កុមារអាយុពី 3 ខែដល់ 12 ឆ្នាំ ដើម្បីការពារពួកគេនៅផ្ទះដោយសារជំងឺឆ្លង ឬជំងឺរាតត្បាត។
ដំណើរការ និងវិធីនៃការដាក់ពាក្យស្នើសុំសេវាកម្ម

គោលបំណងនៃការប្រើប្រាស់សេវាកម្ម(ចេញនូវកាតសុភមង្គលរបស់ពលរដ្ឋដែលមានឈ្មោះអ្នកដាក់ពាក្យស្នើសុំ)

  • អ្នកដែលមិនអាចទទួលបានការឧបត្ថម្ភពីរដ្ឋាភិបាល
  • ការចូលជាសមាជិក

    ចូលទៅកាន់គេហទំព័រនៃកម្មវិធីទ្រទ្រង់ការមើលថែទាំកុមារ(idolbom.go.kr) ដើម្បីចុះឈ្មោះចូលជាសមាជិក បន្ទាប់មកស្នើសុំការអនុម័ត ដើម្បីចូលជាសមាជិកពេញសិទ្ធិ

  • ការអនុម័តលើសមាជិកពេញសិទ្ធិ(ស្ថាប័នដែលផ្តល់សេវាកម្ម ជាអ្នកអនុម័ត)
  • អ្នកដែលអាចទទួលបានការឧបត្ថម្ភពីរដ្ឋាភិបាល
  • មកកាន់មជ្ឈមណ្ឌលសហគមន៍

    ស្នើសុំជំនួយពីរដ្ឋាភិបាលដោយចូលទៅកាន់មជ្ឈមណ្ឌលសហគមន៍ eup ( អឺប) myeon (ម្យុន) ឬ dong (ដុង) ដែលមានយុត្តាធិការលើអាសយដ្ឋានដែលបានចុះបញ្ជីរបស់កុមារ។ ប្រសិនបើឪពុកម្ដាយទាំងពីរនាក់ជានិយោជិតដែលបានចុះឈ្មោះក្នុងប្រព័ន្ធធានារ៉ាប់រងសុខភាពជាតិដែលមានមូលដ្ឋានលើនិយោជក ឬប្រសិនបើឪពុកឬម្តាយជាអ្នកដែលចិញ្ចឹមបីបាច់កូនតែម្នាក់ឯងដែលបានចុះបញ្ជីក្នុងនាមជាអ្នកជាវរបស់និយោជកនៃការធានារ៉ាប់រងសុខភាពជាតិស្ថិតក្រោមច្បាប់ស្ដីពីជំនួយសម្រាប់គ្រួសារដែលមានតែឪពុកឬម្តាយជាអ្នកដែលចិញ្ចឹមបីបាច់កូនតែម្នាក់ឯង នោះអ្នកអាចស្នើសុំជំនួយពីរដ្ឋាភិបាលនៅលើគេហទំព័រ Bokjiro (បុកជីរ៉ូ) (www.bokjiro.go.kr) បាន។

  • សេចក្តីជូនដំណឹងអំពីការវិនិច្ឆ័យ(ផ្ញើតាមប្រៃសនីយ៍ ឬ សារ)
  • ការចូលជាសមាជិក

    ចូលទៅកាន់គេហទំព័រនៃកម្មវិធីទ្រទ្រង់ការមើលថែទាំកុមារ(idolbom.go.kr) ដើម្បីចុះឈ្មោះចូលជាសមាជិក បន្ទាប់មកស្នើសុំការអនុម័ត ដើម្បីចូលជាសមាជិកពេញសិទ្ធិ

  • ការដាក់ពាក្យស្នើសុំទទួលសេវាកម្ម

    ដាក់ពាក្យស្នើសុំទទួលសេវាកម្ម អោយត្រូវនឹងកាលបរិច្ឆេទ និង ពេលវេលាដែលចង់បាន តាមរយៈគេហទំព័រ

  • ការទូទាត់លើថ្លៃប្រើប្រាស់

    នៅពេលសាមីខ្លួនប្រើប្រាស់កាតសុភមង្គលពលរដ្ឋ គឺសាមីខ្លួនជាអ្នកទូទាត់
    *អ្នកប្រើប្រាស់គណនីធនាគារបណ្តោះអាសន្ន ត្រូវបង់នូវចំណាយផ្ទាល់ខ្លួនជាមុន ទៅក្នុងលេខគណនីធនាគារបណ្តោះអាសន្នរបស់ខ្លួន នៅមុនពេលប្រើគណនីធនាគារ១ថ្ងៃ

  • ការប្រើប្រាស់សេវាកម្ម
  • សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមទំនាក់ទំនងទៅស្ថាប័នផ្តល់សេវាកម្មមើលថែទាំកុមារ ដែលនៅជិតលោកអ្នក ឬ ក៏ចូលទៅកាន់គេហទំព័រសម្រាប់ កម្មវិធីផ្តល់ការថែទាំកុមារ(idolbom.go.kr)ដើម្បីស្វែងរក ព័ត៌មានដែលលោកអ្នកចង់បាន ឬក៏អាចទាក់ទងដោយផ្ទាល់តាមរយ:លេខទូរសព្ទរបស់ Danuri Helpline ☎1577-1366។
ការងារនេះអាចត្រូវបានប្រើោដោយយោងតាមលក្ខខណ្ឌ “KOGL (អាជ្ញាប័ណ្ណរដ្ឋាភិបាលបើកចំហរបស់កូរ៉េ) ប្រភេទទី 4៖ ការចង្អុលបង្ហាញប្រភព+ការហាមឃាត់ការប្រើប្រាស់ពាណិជ្ជកម្ម+ការហាមឃាត់ការផ្លាស់ប្តូរ”